ដំណឹងជ្រើសរើសបុគ្គលិក

លេខ៖១៤-១៦មទទកក

អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ជាអង្គកាមិនមែនរដ្ឋាភិបាលក្នុងសុ្រក ដែលកំពុងប្រតិ​បត្តិ​​​គំរោង មត្តយ្យសហគមន៍ និង​ភាសាអង់គ្លេសដល់កុមារជនបទ ។ អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ត្រូវការ ជ្រើសរើសបុគ្គលិក០១រូប សំរាប់មុខតំណែង គណនេយ្យករ មាន​សញ្ជាតិ​ខ្មែរ​សំរាប់ការងារដូចមានរៀប រាប់ខាងក្រោម ៖

១. ចាត់ចែង​ និង កត់ត្រាប្រតិបត្តិការចំណាយ-ចំណូលប្រចាំថ្ងៃរបស់គំរោង

២. ត្រួតពិនិត្យ និង ធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងចូលរួមធ្វើផែន ការថវិការគំរោង

៣. ទទួលខុសត្រូវការងារផ្ទៀងផ្ទាត់ប្រាក់នៅក្នុងធនាគារ និង សាច់ប្រាក់ក្នុងបេឡា

៤. ត្រួតពិនិត្យការចំណាយជាក់ស្តែងជាមួយនឹងគំរោង និង ទទួលខុសត្រូវការងារ គ្រប់គ្រង អចនទ្រព្យ/ធន

៦. ចូលរួមធ្វើសវនកម្ម និង ធ្វើកិច្ចការផ្សេងៗទៀតពេលមានតម្រូវការ

 ទីតាំងបំរើការងារ ៖ នៅរាជធានីភ្នំពេញ និង អាចធ្វើដំណើចុះត្រួតពិនិត្យ និង សំរបសំរួលការងារ​ហិរញ្ញវត្ថុនៅ​តាមគំរោង​តាមខេត្តគោលដៅ ។

 លក្ខណៈសម្បត្តិ និងគុណសម្បត្តិរបស់បេក្ខជន

1. បេក្ខជនទាំងពីរភេទត្រូវមានអាយុចាប់ពី ២២ ដល់ ៣០ ឆ្នាំ

2. បេក្ខជន/បេក្ខនារីបានបញ្ចប់ការហ្វឹកហាត់ការងារគណនេយ្យ​និងមានបទពិសោធន៍​នឹងការងារ​នេះ

3. មានសមត្ថភាពប្រើប្រាស់កម្មវិធីកុំព្យូទ័រ,ចេះភាសាអង់គ្លេស ទាំងសរសេរ­ និង និយាយ

4. មានភាពស្មោះត្រង់, អត់ធ្មត់, រស់រាយ,​ ចូលចិត្តធ្វើការជាក្រុម និង មានភាពចូលចិត្តការងារទំនាក់ទំនង ។

បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមអញ្ជើញបញ្ជូនពាក្យសុំនិង​ប្រវត្តិរូបសង្ខេប​ ដែលមានរូបថត​​ទំហ៊ំ 4x6 ចំនួន០១ច្បាប់ ទៅកាន់ប្រអប់សំបុត្រលេខ ៨៥០ ឬ តាមរយៈអ៊ីម៉ែល ccaf.khmer@gmail.com

 

កាលបរិច្ឆេទទទួលពាក្យ ៖ ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦

កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៦ ម៉ោង ៤:០០រសៀល

កាលបរិច្ឆេទជាប់ជម្រើសលើកទី១សំរាប់ការធ្វើសម្ភាសន៍៖ យើងខ្ញុំនឹងទាក់ទង​តាម​អ៊ីម៉ែល​ឬ​ទូរស័ព្ទ ។​ កំណត់សំគាល់ ៖ បេក្ខជន/បេក្ខនារីដែលគ្រួសារមានជីភាពលំបាក (ក្រប្រភេទ១) នឹងត្រូវបានលើក​ទឹកចិត្ត និង ទទួលបានជាអាទិភាពសំរាប់ការជ្រើសរើស

 

------------------------------------------------------------------------


28-06-2016

សម្រាប់សិស្សសាលាភាសាអង់គ្លេស ដែលប្រតិបត្តិដោយអង្គការមូលនិធិ ទ្រទ្រង់កុមារកម្ពុជា ពួកគេទាំងនោះគិតថាភ្លៀងមិនមែនជាឧបសគ្គដែលធ្វើឲ្យពួក គេ អាក់ខានមិនអាចមកសាលារៀនឡើយ ។ ពួកគេយល់ថា ចំណេះដឹងពិតជា មានសារះសំខាន់ ហើយត្រូវតែព្យាយាម ៕

For students who study at the CCAF English School, they don't think of rain as an obstacle to prevent them from going to school. They understand that knowledge is more important so they make the effort to attend whatever the weather.



24-06-2016
ការបង្រៀនភាសាអង់គ្លេសដែលរួមបញ្ចូលទាំងគំនូរ ជាមធ្យោបាយមួយក្នុង ចំណោមមធ្យោបាយជាច្រើនដទែផ្សេងទៀតដែលធ្វើឲ្យកុមារចូលចិត្តការសិក្សា នេះ ជាបទពិសោធន៍របស់យើងដែលបានអនុវត្តកន្លងមក៕
Teaching English which includes drawing/paintings is one of the other best ways of motivation for children to participate in education. This is our experience.


--------------------

23-06-2016

ទោចក្រយានយន្ត ឬ កង់ ជាមួយនឹងការអប់រំ ៖

នៅឯមត្តេយ្យសិក្សាសហគមន៍ភូមិត្រពាំងក្តុល ស្រុកបន្ទាយមាស ខេត្តកំពត ដែល គាំទ្រដោយអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា កុមារាឈ្មោះ ឈាង-ដាវីន ដែលមាន ឳពុក បានស្លាប់ដោយជម្ងឺ និងម្តាយឈ្មោះ ឃុត- ចាន់ធឿន មុខរបរធ្វើស្រែនៅ ភូមិត្រពាំងក្តុល ដែលមានជីវភាពក្រីក្រ (ក្រប្រភេទ១) ។ ឈាង-ដាវីន នឹងត្រូវចូល រៀន នៅថ្នាក់ទី១ នៅឆ្នាំ សិក្សាថ្មី ២០១៦-២០១៧ ។ ដាវីន ត្រូការកង់១ សំរាប់ ធ្វើដំណើរទៅសាលារៀន សំរាប់ឆ្នាំសិក្សាថ្មី ។ កង់ពិតជាមានតម្លៃថ្លៃសំរាប់អ្នកម្តាយ របស់ដាវីន ដែលគាត់ពិបាកនឹងរកប្រាក់ សំរាប់ទិញឲ្យកូនរបស់គាត់ ។

រិទ្ធី-ច័ន្ទតារា ដែលជាអ្នកសំរបសំរួលគម្រោង បានស្វែងរកមូលនិធិសំរាប់ជួយដល់ កុមារាដាវីន ។ ថ្មីៗនេះ មិត្តរបស់ចន័្ទតារា បានយល់ព្រមជួយតាមការអំពាវនាវនេះ ។ យើខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់គាត់ ។ យើងខ្ញុំសង្ឃឹមថាដាវីន នឹងខិតខំរៀន សូត្រ និង មានចំណេះដឹងល្អតាមរយះកង់១នេះ។

កំណើនសេដ្ឋកិច្ច នាពេលអនាគត របស់ប្រទេសកម្ពុជា អាស្រ័យលើការ រស់រានមានជីវិត និងការអភិវឌ្ឍ របស់កុមារ របស់ខ្លួន!

សូមទស្សនារូបថត សូមអរគុណ៕

Bicycle and Education:

At the CCAF Trapeang Kdol Village Preschool, which is located in Banteay Meas District, Kampot Province, Chheang Davin lives with his mother who is a farmer. His father has passed away due to illness. They are currently living in Trapeang Kdol Village and they fall into poverty category 1 (poorest among the poor families). Davin will be integrated into grade 1 at the primary school in the coming new school year 2016-2017. But Davin will need a bicycle to travel to school. However, his mother cannot afford to buy a bicycle for her son.

CCAF Coordinator, Rithy Chandara (Dara), conducted fundraising to support Davin's need for a bicycle. Dara's friend recently has agreed to support this appeal so we would like to thank his friend who made this possible. We believe that Davin will study hard and will now have the opportunity to grow in knowledge due to this bicycle and his ability to attend school.

Cambodia's future and economic growth depend on the survival and development of its children!

Please view photos of Davin and his mother. Thank you so much!



































-------------------

19 -6-2016
សេចកី្តជូនដំណឹង!

យើងខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរអរគុណដល់ម្ចាស់ជំនួយទាំងអស់រួមទាំង

គណះគ្រប់គ្រង និង បុគ្គលិកនៃរោងភាពយន្តលេជេន ដែលបានផ្តល់ជាអំណោយ ក្នុងឱកាស ទិវា កុមារអន្តរជាតិ ១ មិថុនា រួមមាន កាបូប, សមា្ភរៈសិក្សា, អាហារបំប៉ន កុមារ, នុំ, សម្លៀក បំពាក់,ភេសជ្ជៈ និង ប្រាក់មានចំនួន៦៦៦,០០០៛ និង៤១៩ដុល្លា ។

អំណោយដែលជាសមា្ភរៈទាំងអស់នោះ យើងខ្ញុំបានធ្វើការប្រគល់ជូនដល់កុមារដែល កំពុងសិក្សា នៅតាម សាលាមតេយ្យភូមិ និង បឋមសិក្សានៅ ខេត្តកំពត និង ខេត្តកំពង់សឺ្ព តាមរយះគ្រូ និង ដោយផ្ទាល់ ។ សាលារៀនទាំងនោះជាសាលា ដែល អនុវត្តដោយ អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ។ ចំពោះថវិការយើង ខ្ញុំបាន និង កំពុងធ្វើការ ចំណាយលើកិច្ចការសំរាប់បំពាក់បង្អួច, ពិដានរបស់ថ្នាក់រៀនភាសា អង់គ្លេស នៅខេត្ត កំពង់ស្ពឺ និង សំរាប់ការចំណាយលើការងារ ប្រតិបត្តិការកម្មវិធី ។ ចំពោះអាហារបំប៉នកុមារ (Manna Pack) ដែលមានចំនួន១៨០កពា្ចប់ (១កពា្ចប់ មានទំងន់ ៣៧៨ខាំ) គ្រូមតេ្តយ្យ យើងខ្ញុំទាំង ១០សាលានៅស្រុកបន្ទាយមាស ខេត្តកំពត បាន និង បន្តចំអិន សំរាប់សិស្ស សរុបចំនួន១៥៨នាក់ យើងអាចផ្តល់បាន ពី ៣ ទៅ ៥ ដង ។ សូមអរគុណ!

We would like to take this opportunity to thank you to all donors including the management team and staff of the LEGEND CINEMA who have donated school materials, nutritious food and cakes, drinking water, milk juice drink, clothes and donation in cash 666,000Riel and US$419.00. All gifts have been distributed to preschool and primary school students in Kampot and Kampong Speu provinces. For the cash, we have been spending on installing windows and ceiling for the English classroom in Kampong Speu Province, and the rest of the fund, we are going to spend on operation of programs. For the Manna Pack (nutritious meal), our ten preschool teachers in Banteay Meas District, have cooked for the children today and will cook for them for up to 5 times for 158 students each time. Thank you so much!




































































































































-------------------------------

21-05- 2016

We would like to announce that the management team of the LEGEND and our management team are working to organize the event on International Children's Day which will be held on June 1, 2016. The celebration will be held at the CCAF English School, located in Trapeang Andong Village, Peanglvea Commune, Oudong District, Kamong Speu Province. We would like to thank the LEGEND management team and their supporters for chosen us as a partner organization for this event. For Cambodians, please view the message that we quoted from the LEGEND:

សួស្តីអតិថិជនលេជេន!

រោងភាពយន្តលេជេនសូមជម្រាបជូនអតិថិជន ក៏ដូចជាដល់សាធារណជនឲ្យបាន ជ្រាបថា យើងខ្ញុំបាន រៀបចំកម្មវិធីសប្បុរសធម៌មួយសម្រាប់ទិវាសិទ្ធិកុមារអន្តជាតិ 1 មិថុនា 2016 ដែលកម្មវិធីនេះធ្វើឡើង សម្រាប់ផ្តល់ជាជំនួយដល់មូលនិធិទ្រទ្រង់ កុមារកម្ពុជា/ Cambodian Children’s Advocacy Foundation ដែលមានក្មេងៗក្រីក្រចំនួន ១៧៨នាក់ កំពុងតែខ្វះខាត និងត្រូវការជំនួយដើម្បី ផ្គត់ផ្គង់ការសិក្សាប្រចាំថ្ងៃ ទាំងសម្ភារៈ និងថវិការ។

អាស្រ័យដូចនេះបើសិនជាអតិថិជនរបស់លេជេន និង សាធារណជនណាដែល ចង់ធ្វើការបរិច្ចាគសម្រាប់ក្មេងៗ សូមអញ្ជើញទាក់ទងមកក្រុមការងាររបស់យើងខ្ញុំ តាមរយៈទូរស័ព្ទលេខៈ 086 218 813/ 092 746 473/088 888 047 ឬក៏អាចយក សម្ភារៈ និង ថវិការផ្ទាល់មកផ្តល់តាមរយៈរោងភាពយន្តលេជេន យើងខ្ញុំទាំង ៣សាខា, លេជេន Citymall លេជេនTK និង លេជេន Meanchey ពួកយើងនិងមាន ក្រុមការងារចាំទទួលចុះឈ្មោះនិងទទួលសម្ភារៈ និង ថវិកាដែលលោកអ្នកបរិច្ចាគ តាមរយៈសាខានីមួយៗ។

ពួកយើងរីករាយ និង ស្វាគមន៍ជានិច្ចរាល់ចិត្តសប្បុរសធម៌របស់លោក អ្នកចំពោះ ក្មេងៗក្រីក្រទាំងនោះ!

ការទទួលការបរិច្ចាគនឹងចាប់ផ្តើមពីថ្ងៃទី 23 - 31 ខែឧសភា 2016 នេះតទៅ។ សូមអរគុណ!





 


@2007-2017 The Cambodian Children's Advocacy Foundation. Registered Number # 419, dated March 28, 2006
Office: # 225, Street 2001, Paprak Khang Tbong Village, Sangkat Kakab, Khan Posenchey, Phnom Penh, Cambodia
P.O Box 850, Postal Code 12000
Office phone/Fax: (++855) 23 890 186
Cell phone: (++855) 16 811 720
E.mail:rith@ccaf-khmer.org